ប្រជាពលរដ្ឋ ២នាក់ ធ្វើតេស្ត ២ដង ទើបឃើញមានវិជ្ជមានកូវីដ-១៩ នៅស្រុកក្រូចឆ្មារ និងប្រវត្តិប៉ះពាល់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសព័ត៌មានពីការរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០២នាក់៖ ១-ឈ្មោះ ពេជ្រ ស្រីដា ភេទស្រី ១៧ឆ្នាំ និង ២-ឈ្មោះ ប៉ិន សុខម៉េង ភេទប្រុស អាយុ ៣៥ឆ្នាំ (អ្នកទាំង២ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ)៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2