រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ ដែលបានចូលរួមបុណ្យស.ព និងប្រវត្តិប៉ះពាល់

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅខេត្តកំពត ដែលមានរាយនាមដូចខាងក្រោម៖

១-ស្ត្រីឈ្មោះ សែស ស៊ីណាត អាយុ ៣៩ឆ្នាំ រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរដឹកត្រីលក់ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រោយពីបានចូលរួមបុណ្យស.ពបងថ្លៃរួចមក មិនដែលបានដើរលក់ត្រីទៀតទេ (ជាអ្នកប៉ះពាល់ជាមួយ ឈ្មោះ ឯម បូផ្ផា វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២ ឧសភា ២០២១) បច្ចុប្បន្នបានផ្ទុកមេរោគកូវីត-១៩ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច។

២-ស្ត្រីឈ្មោះ សុខ ហៀវ អាយុ ៧០ឆ្នាំ រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរជាកសិករ បានចូលរួមបុណ្យស.ពកូនប្រសារ (ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ឯម បូផ្ផា វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២ ឧសភា ២០២១) បច្ចុប្បន្នបានផ្ទុកមេរោគកូវីត-១៩ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

2

3