រកឃើញអ្នកជំងឺកូវីដ-១៩ ២នាក់បន្ថែមទៀត ដែលបានឆ្លងពីប្តីធ្វើការនៅរោងចក្រ និងប្រវត្តិប៉ះពាល់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

បុគ្គលទាំង២នាក់ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩នេះ មានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ គៀន សុភ័ស ភេទស្រី អាយុ ២៣ឆ្នាំ ជាភរិយាឈ្មោះ សំ សុភារិទ្ធ អាយុ ២៥ឆ្នាំ ជាអ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ រស់នៅជាមួយគ្នា និងជាអ្នកធ្វើការរោងចក្រ ធីអិល (TL) នៅតំបន់រូបចាក់ជីង។

២-ឈ្មោះ ជីប ធីឌីន ភេទស្រី អាយុ ២៦ឆ្នាំ ជាភរិយា ឈ្មោះ ឃន ពិសិដ្ឋ អាយុ ២៩ឆ្នាំ ជាអ្នកវិជ្ជមានកូវីដ--១៩ ជាកម្មកររោងចក្រនៅបែកចាន រាជធានីភ្នំពេញ បានមកលេងស្រុកកំណើត នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ដោយធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1