អ្នកចង់ចូលទឹកដីខេត្តត្បូងឃ្មុំ ត្រូវធ្វើអ្វីខ្លះ?

ខេត្តត្បូងឃ្មុំ៖ សូមបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកខេត្តត្បូងឃ្មុំ ក្នុងករណីសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវធ្វើតេស្តរហ័ស និងអាចធ្វើចត្តាឡីស័ករហូតដល់ចេញលទ្ធផលធ្វើតេស្ត! សូមអរគុណ និងសូមកុំភ្លេច ៣កុំ ៣ការពារ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

2

3

4

5