កងរាជអាវុធហត្ថខេត្តកោះកុង បង្ក្រាបក្រុមចែកចាយគ្រឿងញៀនមួយសំបុកធំ

ខេត្តកោះកុង៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយ លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

កម្លាំងបានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផែប្រមូលផលនេសាទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាង ពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត៕

1

2

3

4