ក្រសួងព័ត៌មាន ដាក់ ២ចំណុច លើការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើររបស់មន្ត្រីខ្លួន

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើររបស់ក្រសួងព័ត៌មាន ក្នុងអំឡុងពេលអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។

នៅក្នុងលិខិតជូនដំណឹងនេះដែរ ក្រសួងព័ត៌មាន សូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ដូចខាងក្រោម៖

១-មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរពីក្រសួងព័ត៌មាន ត្រូវបានបន្តសុពលភាពឱ្យប្រើប្រាស់លិខិតអនុញ្ញាតធ្វើដំណើរចេញ-ចូល នៅក្នុងភូមិសាស្ត្របិទខ្ទប់ ដើម្បីបំពេញការងាររបស់ខ្លួន ដោយត្រូវសហការជាមួយអាជ្ញាធរនៅនឹងកន្លែង រហូតដល់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ត្រូវបានបិទបញ្ចប់។

២-រាល់សកម្មភាពចុះយកព័ត៌មាន និងការផ្សាយផ្ទាល់ពីសកម្មភាពនានាក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់នៃតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដូចជា សកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺកូវីដ-១៩ ការចូលទៅក្នុងតំបន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជន ដែលកំពុងព្យាបាលជំងឺកូវីដ-១៩ ដែលប្រឈមនឹងគ្រោះថ្នាក់នូវការឆ្លងរា

លដាលជំងឺកូវីដ-១៩ ត្រូវបានហាមឃាត់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

Image_2021 05 06_16 27 27