បិទឱសថស្ថានពេជ្រចិន្តាជាបណ្តោះអាសន្ន នៅខេត្តបាត់ដំបង ដោយសារតែអ្នកខេត្តកណ្តាល

ខេត្តបាត់ដំបង៖ តាមសេចក្តីសម្រេចរបស់ឯកឧត្តម ងួត រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបិទទីតាំងជាបណ្តោះអាសន្នឱសថស្ថានពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។

ការសម្រេចបិទទីតាំងខាងលើនេះ បន្ទាប់ពីបានរកឃើញ ឈ្មោះ ភិន មេត្តា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានជំងឺកូវីដ-១៩ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ហើយបានចូលទីតាំងឱសថស្ថានពេជ្រចិន្តា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2

3