ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ ២នាក់ៈ ម្នាក់ជាបុគ្គលិក និងម្នាក់ទៀតជាភ្ញៀវ ទៅមន្ទីរសម្រាកព្យាបាល ពិន ចំប៉ា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់៖ ម្នាក់ជាបុគ្គលិក និងម្នាក់ទៀត បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅមន្ទីរសម្រាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៧២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងខាងលើ នៅថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 06_15 33 03