អ្នកចង់ចូលទឹកដីខេត្តព្រះសីហនុ តាមផ្លូវទាំង៤ ត្រូវអនុវត្តវិធានការអ្វីខ្លះ?

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការ ចំពោះអ្នកធ្វើដំណើរក្នុងប្រទេស ចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

យោងសេចក្តីណែនាំលេខ ០២សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានីខេត្ត រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុតាមគ្រប់មធ្យោបាយ (តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ដូចខាងក្រោម៖ (សូមមើលក្នុងលិខិត)

Image_2021 05 06_12 26 58