ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៥០នាក់ទៀត ជាសះស្បើយ ៧៣៩នាក់ និងស្លា.ប់ ៤នាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៥០នាក់ បន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៧៣៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លា.ប់ចំនួន ៤នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១

- អ្នកឆ្លងសរុប= ១៧៦២១នាក់

- អ្នកជាសះស្បើយ= 6843នាក់

- អ្នកស្លា.ប់= 114នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

Image_2021 05 06_11 44 36