ប៊ិះអត់ទាន់! ស្ត្រីកើតជំងឺកូវីដម្នាក់ មានកូនទទឹងពោះ និងទឹកភ្លោះរីងអស់ ត្រូវវះកាត់ជាបន្ទាន់

រាជធានីភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត បានបង្ហោះនៅមុននេះបន្តិច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឲ្យដឹងថា៖ «អ្នកជំងឺកូវីដ-១៩ ម្នាក់មានកូនទទឹងពោះ និងទឹកភ្លោះរីងអស់ ដែលបានបញ្ជូនមកពី មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅវេលាម៉ោង ២:១០ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងវះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន (នេះជាកូនទី ១០ ដែលមន្ទីរពេទ្យបានសម្រាលជូនអ្នកជំងឺកូវីដ)។

តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕

1

2

3

4