មើលបន្តិចធ្លាប់ចូលអត់! អាជ្ញាធរ ផ្អាកទីតាំងចំនួន ៣កន្លែង ដោយសារអ្នកជំងឺកូវីដ ៣នាក់ ចូលទិញថ្នាំ ហូបបាយ និងផឹកកាហ្វេ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកបណ្ដោះអាសន្នទីតាំងចំនួន ៣កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ មានដូចខាងក្រោម៖

១-បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ អែម ចិត្តសិលា ស្ថិតនៅផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈ្មោះ ប៉ាត ភាព មានវិជ្ជមានកូវីដ-១៩ ចូលទិញថ្នាំព្យបាលជំងឺ។

២-ហាងបាយ ពេជ្រ ស្រីលាភ ស្ថិតនៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលអ្នកដំណើរឈ្មោះ ម៉ាត់ អែល មានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរពីខេត្តព្រះសីហនុ ទៅខេត្តបាត់ដំបង និងបានឆ្លងកាត់ខេត្តកំពង់ស្ពឺ ហើយចូលហូបអាហារនៅហាងបាយខាងលើ ។

៣-ហាងកាហ្វេ ផល មុំ ស្ថិតនៅផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានឈ្មោះ ប៉េ ថា ភេទប្រុសអាយុ ៤១ឆ្នាំ មានវិជ្ជមានកូវីដ-១៩ បានទៅអង្គុយពិសាកាហ្វេនៅហាងកាហ្វេខាងលើ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2