បិទទីតាំងបន្ទប់ពិគ្រោះជំងឺទូទៅ ២កន្លែង ពាក់ព័ន្ធករណីកូវីដ-១៩ ២២នាក់ ត្រូវធ្វើសំណាក

ខេត្តឧត្ដរមានជ័យ៖ អាជ្ញាធរសមត្ថកិច្ច និងមន្រ្តីសុខាភិបាលនៃមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ដឹកនាំដោយលោក នៅ សំអន ប្រធានការិយាល័យប្រតិបត្តិស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៅវេលាម៉ោង ១៤និង២០នាទី នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ចុះធ្វើការស្រាវជ្រាវករណី ឈ្មោះ ហិន វុត្ថា ភេទប្រុស អ្នកដើរលក់ឱសថរបស់ក្រុមហ៊ុន វត្តីឱសថ មកពីទីក្រុងភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ហើយបានយកឱសថទៅលក់អោយឈ្មោះ ត្រាច សុវណ្ណដែន ភេទស្រី អាយុ៣២ឆ្នាំ ផ្ទះគ្រូពេទ្យព្យាបាលឯកជន ជម្ងឺទូទៅ និងជម្ងឺកុមារ ហៅ«ពេទ្យបាន» ស្ថិតនៅក្នុងភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងទីតាំងពិគ្រោះជម្ងឺទូទៅ ភួង ថាវី នៅក្នុងស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

1

2

យោងតាមការស្តាប់ការបំភ្លឺ ខ្លួនពិតជាបានទទួលទិញថ្នាំពេទ្យប្រភេទNANOCALCIUM ពីឈ្មោះ ហិន វុត្ថា ចំនួន ១០ប្រអប់ ប្រាកដមែន ដោយនៅពេលដែលទាក់ទងគ្នា គឺនៅមានគម្លតពីគ្នា១ម៉ែត្រ ដោយមានការពាក់ម៉ាសត្រឹមត្រូវ។

នៅវេលាម៉ោង១៥.០០នាទីថ្ងៃខែឆ្នាំដដែល លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងចម្រុះ ចុះបិទទីតាំងខាងលើជាបណ្តេះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក និងយកកំហាកដែលមានសមាជិកក្នុងក្រុមគ្រួសារ និងអ្នកជំងឺសរុប ចំនួន ២២នាក់។

5

បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំង២២នាក់ខាងលើ បានត្រូវបានក្រុមគ្រូពេទ្យពិនិត្យលើកទី១ លទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់គ្នា៕

3

4

6

7