គ្រាន់តែខ្យល់កន្ត្រាក់មួយវឹប ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ២៨ខ្នង ត្រូវខូចខាតយ៉ាងដំណំ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១និង០០នាទី មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាត លំនៅឋានប្រជាពលរដ្ឋ ចំនួន ២៨ខ្នងផ្ទះ របើកអស់ហ្វីប្រូ និងសង្គសី ចំនួន៣៣៥សន្លឹក, រលំរោងលាងរថយន្ត ១ខ្នង ទំហំ១០ម៉ែត្រ គុណ ២៧ម៉ែត្រ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានទីតាំងដូចខាងក្រោម៖

១-នៅឃុំទឹកហូត ភូមិអូរសណ្តាន់ ចំនួន០៣ខ្នងផ្ទះ របើកដំបូលសង្គដីចំនួន ១០សន្លឹក, ភូមិទឹកហូត របើកយាបដែកប្រវែង ៣ម៉ែត្រ, ភូមិព្រែករាំង រលំដើមឈើសង្កត់រោងលក់ដូរ អស់សង្គដីចំនួន ១០សន្លឹក។

២-ឃុំគោកបន្ទាយ របើកដំបូលចំនួន ២០ខ្នងផ្ទះ ខូចហ្វើប្រូ និងសង្គសី ១៣០សន្លឹក, នៅភូមិពពេលពក ភូមិអូតាសេក និង ភូមិឈើត្រាច។

៣-ឃុំរលាប្អៀរ របើកដំបូលចំនួន ១ខ្នងផ្ទះ អស់ហ្វីប្រូ២០សន្លឹក, ភូមិគ្រួស រលំរោងលៀង រថយន្ត ចំនួន១ខ្នង ខូចសង្គសី១០០សន្លឹក។

៤-ឃុំជ្រៃបាក់ របើកដំបូលចំនួន ២ខ្នងផ្ទះ អស់សង្គសី និង ហ្វីប្រូ ៥៥សន្លឹក នៅភូមិថ្មី និង ភូមិអូរកំណព។

៥-ឃុំអណ្តូងស្នាយ របើកដំបូលចំនួន ១ខ្នងផ្ទះ ខូចសង្គសី ចំនួន១០សន្លឹកនៅ ភូមិប៉ាហ៊ី៕

1

2

3

4

5

6