ប្តីប្រពន្ធ ២នាក់ មកពីតំបន់បិទខ្ទប់នៅភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ នៅស្រុកចំការលើ និងម្នាក់ទៀត នៅស្រុកកោះសូទិន

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋ ៣នាក់ ដែលរស់នៅស្រុកចំការលើ និងស្រុកកោះសូទិន ខេត្តកំពង់ចាម មានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ កុល ប្រុស ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ

២-ឈ្មោះ ហង្ស សារ៉ន ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ

៣-ឈ្មោះ លឹម សឿន ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2