អាជ្ញាធរ សម្រេចបិទទីតាំងចំនួន ០៤ នៅក្នុងក្រុងក្រចេះ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩

ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្ននូវទីតាំងចំនួន ០៤ ដែលស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់អូឬស្សី ក្រុងក្រចេះ ចាប់ពីថ្ងៃទី០៥ ឧសភា ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ដែលបានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩។

ទីតាំងទាំង ៤ ដែលអភិបាលខេត្តបានបិទជាបណ្តោះអាសន្ន មានដូខាងក្រោម៖

១.បន្ទប់ពិគ្រោះ ព្យាបាលជំងឺ ទាវ ប៊ូ នៅផ្លូវព្រះកុសុមៈ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ

២.ឱសថស្ថានរង សុខ ខន នៅផ្ទះលេខ ១៦៤អ៊ឺសូន្យ ផ្លូវព្រះកុសុមៈ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ

៣.ហាងលីកាម៉ាត ២៥០០៛ នៅផ្លូវជាតិលេខ៧ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ

៤.ហាងមីហីរសអ៊ូល ៧កំរិត នៅផ្លូវជាតិលេខ៧ នៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2