អាជ្ញាធរខេត្តព្រះវិហារ ចេញសេចក្តីសម្រេចបិទផ្អាកទីតាំងចំនួន ៣ ក្នុងខេត្តរបស់ខ្លួន

ខេត្តព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចចំនួន ៣ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្អាកអាជីវកម្មបន្ទប់ពិគ្រោះ និងព្យាបាលជំងឺចំនួន ២កន្លែង និងអាជីវកម្មផ្ទះសំណាក់មួយកន្លែងជាបណ្តោះអាសន្ន ក្រោយពីពាក់ព័ន្ធនឹងករណីកូវីដ១៩។

ទីតាំងទាំង៣ ដែលត្រូវអភិបាលខេត្តបិទផ្អាកជាបណ្តោះអាសន្ននោះ មានដូចខាងក្រោម៖

១-បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ហែម ភិរិទ្ធ នៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង

២-បន្ទប់ពិគ្រោះ និងព្យាបជំងឺ មុំ រិទ្ធី នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ

៣-ផ្ទះសំណាក់ គីម សិរីតា នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តី ជូនដំណឹងដូខាងក្រោម៖

1

2

3

4

5

6