អាជ្ញាធរ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងត្រួតពិនិត្យតំបន់បិទខ្ទប់ភូមិ ក្នុងឃុំសំបូរ និងឃុំតាំងក្រាំង ស្រុកបាធាយ

ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្ដម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ និងបន្ទប់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។

1

បន្ទាប់មក ឯកឧត្ដម បានបន្តដឹកនាំក្រុមការងាររបស់រដ្ឋបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យតំបន់បិទខ្ទប់ភូមិ ក្នុងភូមិសាស្ត្រឃុំសំបូរ និងឃុំតាំងក្រាំង ស្រុកបាធាយ។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកថវិការបស់រដ្ឋបាលខេត្ត ចំនួន ៧លានរៀល ឧបត្ថម្ភជីវភាពប្រចាំថ្ងៃរបស់កងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលប្រចាំការនៅគោលដៅបិទខ្ទប់ក្នុងឃុំសំបូរ ស្រុកបាធាយ៕

2

3

4

5

6

7

ប្រភពពីៈ រដ្ឋបាលខេត្តកំពង់ចាម