ផ្សាយទាំងយប់ម៉ង! អ្នកដែលចង់ចូលទឹកដីខេត្តព្រៃវែង ត្រូវពិនិត្យសំណាក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន

ខេត្តព្រៃវែង៖ យោងតាមផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រៃវែង បានបង្ហោះនៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឲ្យដឹងថា៖ «សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តផ្សេងៗ ចូលមកកាន់ទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ និងត្រូវពិនិត្យសំណាក»។ ប៉ុន្តែ ចំពោះបងប្អូនធ្វើដំណើរឆ្លងកាត់ គឺឆ្លងកាត់បានជាធម្មតា សូមអរគុណ៕

Image_2021 05 06_07 19 54