ករណីអគ្គិភ័យឆាបឆេះតូបចំនួន ៥០ នៅផ្សារត្រាំកក់ ក្នុងខេត្តតាកែវ ដោយសារតែ (មានវីដេអូ)

ខេត្តតាកែវ៖ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីអគ្គិភ័យឆាបឆេះផ្សារត្រាំកក់ភ្លាម លោកស្នងការ បានបញ្ជាដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

1

2

3

ក្នុងកិច្ចប្រតិបត្តិការជួយសង្រ្គោះនោះ ប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣ គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿងសរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡានទើបគ្រប់គ្រងស្ថានការបាន។

4

5

6

តូបដែលអគ្គិភ័យលេបត្របាក់ឆេះអស់ចំនួន៥០ តូបខូចខាតសម្ភារៈទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតួចចំនួន១៥តូប(មិនទាន់គិតវាយតម្លៃជាសាច់ប្រាក់បាន និងមិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ) សូមបញ្ជាក់ថាៈ មូលហេតុដែលបណ្ដាយអោយឆេះគឺមកពីផ្ទុះសេខ្សែភ្លើងតូបក្នុងផ្សារ៕

8

9

10

12

11

13

14

ប្រភពពីៈ ស្នងការដ្ឋាននគរបាលខេត្តតាកែវ