អ្នកខេត្តកំពង់ស្ពឺសូមប្រយ័ត្ន! អាជ្ញារខេត្ត ជូនដំណឹងពីការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដំណឹងពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ចំពោះបុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល (កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព) ដូចមានចែងក្នុងមាត្រា៥ មាត្រា៧ និងមាត្រា១៩ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ត្រូវទទួលការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល គឺត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ចំនួន ២០ម៉ឺនរៀល និងអនុវត្តតាមវិធានការរដ្ឋបាល តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តដែលមានជាធរមាន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 05_20 56 33