អ្នកព្រះវិហារសូមមើល! ប្រវត្តិរបស់បុគ្គលិកក្រុមហ៊ុនលក់ឱសថម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ឆ្លងកាត់ខេត្តព្រះវិហារថ្មីៗនេះ

ខេត្តព្រះវិហារ៖ នៅយប់ថ្ងៃ៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១នាក់ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១ ។

រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះវិហា រឲ្យបានជ្រាបថា បុគ្គលិកក្រុមហ៊ុន វត្តី ឱសថ ដែលមានឈ្មោះ ហិន មេត្តា ភេទប្រុសអាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ (ការធ្វើតេស្តរហ័ស) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្នុងខេត្តបាត់ដំបងហើយធ្លាប់ឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលមានប្រវត្តិធ្វើដំណើរពាក់ព័ន្ធដូចខាងក្រោម៖ (សូមមើលក្នុងលិខិតសេចក្តីសម្រេច)

1