ខេត្តកណ្ដាល៖ ការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿង” ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចេញសេចក្តីសម្រេច ស្តីពីការកំណត់ជា "តំបន់ក្រហម" និង "តំបន់លឿង" ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកណ្តាល សម្រេចបិទខ្ទប់តំបន់អគារវប្បធម៌ ក្នុងភូមិសាស្ត្រភូមិតាខ្មៅ២ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងដោយកំណត់ជា “តំបន់ក្រហម” ដែលត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាទីថ្ងៃទី៦ ខែឧសភា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ផែនទីនៃការកំណត់តំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រភូមិតាខ្មៅ២ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលបានកំណត់ជា “តំបន់ក្រហម” ត្រូវបានភ្ជាប់បងជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

05

04

03

02

01