ខេត្តកំពង់ចាម៖ ពង្រឹងវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅទីតាំងណាមួយនៃភូមិសាស្រ្តខេត្តកំពង់ចាម៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេក្តីណែនាំ ដូចខាងក្រោម៖

1

2

3

4

5