មនុស្សចំនួន ៤៧៨នាក់ ត្រូវបានឃា.ត់ខ្លួនពាក់ព័ន្ធល្មើ.សបំរាមបិទខ្ទប់ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បាន ឲ្យដឹងថា បើគិតចាប់តាំងពីថ្ងៃទី១៥ មេសា រហូតដល់ថ្ងៃទី ៤ ឧសភា ឆ្នាំ២០២១ សមត្ថ.កិច្ចនគរបាលរាជធានីភ្នំពេញ បានធ្វើការឃា.ត់ខ្លួនមនុស្សចំនួន ៤៧៨នាក់ ដែលល្មើ.សបំរាមបិទខ្ទប់ ពាក់ព័ន្ធករណីផ្សេងៗគ្នាដូចជា ការជួបជុំផឹ.កស៊ី លេងល្បែ.ងស៊ីស.ង បុកបារ៉ាស់ និងប្រើប្រាស់អំពើហិ.ង្សាមកលើសមត្ថ.កិច្ច ពេលកំពុងប្រតិបត្តិការជាដើម។

1

អ្នកនាំពាក្យបន្ថែមថា ក្នុងចំណោមបុគ្គលត្រូវឃា.ត់ខ្លួននោះ គឺមានអ្នកខ្លះបញ្ជូនទៅកាន់តុលាការ និងខ្លះទៀតធ្វើការអប់រំណែនាំ និងផាកពិន័យអន្តរការណ៍។ ក្នុងចំណោមបុគ្គលល្មើ.សនោះក៏មានមន្ត្រីនគរ.បាលផ្កាយពីរម្នាក់ មន្ត្រីយោ.ធា រួមទាំងប្រជាពលរដ្ឋផងដែរ។

2

សំឡេង៖ គិតចាប់ពីថ្ងៃទី១៥ មកយុទ្ធនាការនៃការអនុវត្តន៍បំរាមគោចរ ក៏ដូចជាការអនុវត្តន៍វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល រហូតមកដល់ត្រឹមថ្ងៃម្សិលមិញ លទ្ធផលបានឃា.ត់ខ្លួនមនុស្សចំនួន ៤៧៨នាក់ ហើយក្នុងចំណោម ៤៧៨នាក់នោះ ត្រូវបានបញ្ជូនទៅតុលាការ ១៣នាក់ ក្នុងនោះតុលាការបានចេញ ដីកាឃុំខ្លួនដាក់ពន្ធ.នាគារចំនួន ១០នាក់ កំពុងបន្ដសាកសួរចំនួន ៣នាក់ ហើយប្រជាពលរដ្ឋ ៨៥នាក់ដែលល្មើ.សត្រូវបានធ្វើការអប់រំណែនាំបញ្ជូនទៅធ្វើចត្តាឡីស័ក ៣១នាក់ និងពិន័យអន្តរការណ៍ចំនួន ៣២៦នាក់។

3

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា និងបានបន្ដរយៈ ពេលមួយសប្ដាហ៍បន្ថែមទៀត ក្នុងរយៈពេលបិទខ្ទប់នេះ ប្រជាពលរដ្ឋគ្រប់រូបមិនអនុញ្ញាតឲ្យចេញពីផ្ទះនោះទេ បើមិនចាំបាច់ តែក៏លើកលែងចំពោះបុគ្គលមួយចំនួនផងដែរ។ ក៏ប៉ុន្តែ បើសិនជាបុគ្គលណាមិនគោរព ឬបំពាន អាចរងការពិន័យចន្លោះពី ១លាន ទៅ ២០លានរៀល និងអាចជាប់ពន្ធនាគារពី ៦ខែ ទៅ៥ឆ្នាំ៕

4

5

ប្រភពពីៈ ទទក