ខេត្តស្វាយរៀង រកឃើញអ្នកប៉ះពាល់ផ្ទាល់ចំនួន ១០នាក់ ពីអ្នកជំងឺកូវីដ-១៩ម្នាក់ ដែលមកពីតំបន់ក្រហមភ្នំពេញ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១ ស្ដីពីករណីវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ នាក់ សុផានី អាយុ ២៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលទើបវិលត្រឡប់មកពីតំបន់ក្រហមក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការជាមួយក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានយកវត្ថុវិភាគសំណាកស្ត្រីខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ដែលមានប៉ះពាល់ផ្ទាល់ចំនួន ១០នាក់ (ស្រី ៣នាក់) ក្រុមការងារ បានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឲ្យធ្វើចិត្តាឡីស័ក រងចាំលទ្ធផលដើម្បីចាត់វិធានការបន្ត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោមនេះ៖

Image_2021 05 05_17 36 25