ខេត្តសៀមរាប៖ ណែនាំវិធានការចាំបាច់នានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការចាំបាច់នានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអនុលោមទៅតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពនានា សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរគ្រប់ប្រភេទ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងការអនុវត្តវិធានការចាំបាច់នានា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបដូចខាងក្រោម៖ (សូមមើលក្នុងលិខិតណែនាំ)

1

2

3

4