អ្នកចាក់វ៉ាក់សាំងកូវីសែល(Covishield)ដូសទី១ នៅខេត្តព្រះសីហនុ ត្រៀមខ្លួនចាក់ដូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន ជ្រាបថា ការចាក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូរទី២ អាចចាក់បានក្នុងកំឡុងពេលពី ៨ ទៅ ១២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់កូវីសែល (Covishield) ដូសទី១។ យោងតាមពេលវេលាកំណត់ អ្នកដែលបានចាក់វ៉ាក់សាំងកូវីសែល (Covishield)ដូសទី១ទាំងអស់ នឹងត្រូវដល់ពេលវេលាចាក់ដូសទី២ ជាបន្តបន្ទាប់នៅដើមខែឧសភាឆ្នាំ ២០២១ នេះ។ សូមបងប្អូនមើលថ្ងៃដែលត្រូវចាក់ដូសទី២ ក្នុងតារាងខាងក្រោម៖

1

2

3