រូបភាពដែលមើលទៅធ្វើឱ្យអារម្មណ៏រំភើបផង ក្តុកក្តួលផង

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត (Hun Manet) បានបង្ហោះនៅមុនបន្តិច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ពីការអាណិតអាសូរដល់ក្មេងតូចៗដែលឆ្លងជំងឺកូវីដ-១៩ ហើយបានជាសះស្បើយ ដែលមានខ្លឹមសារថាៈ «ជំងឺកូវីដ-១៩ មិនយោគយល់ដល់ក្មេងឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។

1

ទោះជាយ៉ាងណា ក៏សូមអបអរសាទេដល់ក្មួយទាំងពីរដែលបានជាសះស្បើយ និងសូមអរគុណដល់ក្រុមគ្រូពេទ្យ និងសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល ថែទាំសុខភាព និងសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ និងមន្ទីរព្យាបាលជម្ងឺកូវីដ១៩។

3

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕

2

4