នៅចាំទេ! ព្រះសង្ឃព្រះនាម ប៊ូ ផាត ដែលបានកើតជំងឺកូវីដ-១៩ ឥឡូវបានជាសះស្បើយហើយ

ខេត្តកែប៖ រដ្ឋបាលខេត្តកែប បានប្រកាសព័ត៌មានពីករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ០២អង្គ/នាក់៖ ព្រះសង្ឃព្រះនាម ប៊ូ ផាត ព្រះជន្ម ៥៥វស្សា និងឈ្មោះ ប៊ូ ហ៊ួយ ភេទស្រី អាយុ ២៨ឆ្នាំ នៅខេត្តកែប នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីធ្វើតេស្តសំណាកចំនួន ២លើក ជាប់ៗគ្នា លទ្ធផលអវិជ្ជមាន។

2

សូមបញ្ជាក់ៈ ទាំង ២អង្គ/នាក់ បានរកឃើញមានវិជ្ជមានកូវីដ-១៩ បញ្ជាក់ដោយវិទ្យសា្ថនជាតិសុខភាពសាធារណៈ និងត្រូវបានក្រុមគ្រូពេទ្យនាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖