អ្នកជំងឺម្នាក់ស្លា.ប់នៅមន្ទីរពេទ្យបង្អែកខេត្ត តេស្តលើកទី១ ឃើញវិជ្ជមានកូវីដ តែពេលតេស្តលើកទី២ បែរជាគ្មានវិញ

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ករណីអ្នកជំងឺសម្រាកពេទ្យចំនួន ០១នាក់ ដែលបានបញ្ជូន មកពីមណ្ឌលសុខភាពបឹងកន្ទួត ចូលមកសម្រាកពេទ្យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៣:២០នាទី ហើយបានស្លា.ប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត (ផ្នែកសង្គ្រោះបន្ទាន់) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ជាមួយនឹងការធ្វើតេស្តរហ័ស (Rapid Test) ឃើញវិជ្ជមានកូវីដ-១៩។ ក្រោយពីយកវត្ថុ សំណាក ដើម្បីធ្វើតេស្តបញ្ជាក់ជាលើកទី២ ពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឃើញថាអ្នកជំងឺអវិជ្ជមានកូវីដ-១៩ និងមិនជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ឡើយ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងខេត្ត ពោធិ៍សាត់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ តាមការណែនាំរបស់ក្រសួង សុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩ “៣ការពារ ៣កុំ" ស្របតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Doc_2021 05 05_16 08 05