អា.ណិតណាស់! ដាច់ខ្យល់ស្លា.ប់តាមផ្លូវ ក្រោយពីប្តីដឹកចេញពីតំបន់ក្រហមទៅមន្ទីរពេទ្យ

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពី លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី៣បានឲ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៥ខែឧសភានេះ មានការភ្ញាក់ផ្អើលដោយសារតែមានស្ត្រីម្នាក់ បានប្រកាច់ដាច់ខ្យល់ស្លា.ប់ភ្លាមៗ នៅមុខវត្តនន្នមុនី ក្នុងក្រុមទី១ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមការរៀបរាប់ពីប្តីនៃសព បានដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ម៉ានី អាយុ ៣០ឆ្នាំ ជាអ្នកលក់ពោតស្ងោរ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ(ក្នុងតំបន់ក្រហម)។

1

ប្តីសពបានបញ្ជាក់ថា កាលពី២ថ្ងៃមុនប្រពន្ធរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានឲ្យថ្នាំមកលេបនៅផ្ទះ។ លុះដល់ផ្ទះ ស្ត្រីរងគ្រោះចេះតែត្អូញថា ចុកចង្កេះរួចនាំគ្នាយកទឹកក្តៅច្រកដបហើយមកស្ងំនៅចង្កេះ។ តែដល់វេលាជិតភ្លឺថ្ងៃទី៥ ខែឧសភានេះ ជនរងគ្រោះបានត្អូញថាចុកខ្លាំង ក៏សម្រេចដឹកយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែពេលដឹកចេញពីបន្ទប់ជួលដល់មុខវត្តនន្នមុនី ដែលជាតំបន់ក្រហមដែរនោះ ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅ។

លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យ៣ បានបញ្ជាក់បន្ទាប់ពីដាច់ខ្យល់ស្លា.ប់ភ្លាមៗ អាជ្ញាធរបានចុះមកពិនិត្យសពស្ត្រីខាងលើ ដែលដាក់តំកល់នៅតាមចិញ្ចើមផ្លូវមុខវត្តនន្នមុនី ហើយរងចាំឲ្យគ្រូពេទ្យមកពិនិត្យសំណាកសពសិនព្រោះជាតំបន់ក្រហម ខ្លាចក្រែងមានផ្ទុកជំងឺកូវីដ-១៩ ដែលបង្កឲ្យឆ្លងដល់ក្រុមគ្រួសារដែលចង់យកសពទៅធ្វើបុណ្យតាមប្រពៃណីយ៍នោះ៕

2