សប្ដាហ៍ក្រោយទៅ! ក្មេងអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាកសាំងកូវីដប្រភេទនេះនៅអាមេរិក

អាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំពោះក្មេងអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ នៅសប្តាហ៍ក្រោយនេះ។

1

សព្វថ្ងៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ចំពោះមនុស្សវ័យចាប់ពី ១៦ឆ្នាំ ហើយនៅពេលខាងមុខ ក្រុមហ៊ុនក៏ទំនងនឹងស្នើឱ្យមានការអនុញ្ញាតសម្រាប់ក្មេងៗផងដែរ។

3

មន្ត្រីសហព័ន្ធបាននិយាយថា ទីភ្នាក់ងារនេះត្រូវបានគេរំពឹងថា នឹងពង្រីកការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់របស់ខ្លួន សម្រាប់វ៉ាក់សាំង Pfizer នៅដើមសប្តាហ៍ក្រោយ ហើយប្រហែលជាឆាប់ជាងនេះផង។

FILE PHOTO: Vial And Sryinge Are Seen In Front Of Displayed Pfizer Logo

គេរំពឹងថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នឹងយល់ព្រមអនុញ្ញាតលើការប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer ហើយសូម្បីតែក្មេងតូចៗក៏ទំនងជាអាចប្រើវ៉ាក់សាំងនេះ បាននៅរដូវស្លឹកឈើជ្រុះ។ FDA នឹងត្រូវចូលរួមប្រជុំគណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងសហព័ន្ធ ដើម្បីពិភាក្សាថាតើត្រូវណែនាំឱ្យចាក់វ៉ាក់សាំងនេះចំពោះក្មេងអាយុពី ១២ ទៅ ១៥ឆ្នាំ ដែរឬទេ។ ចំណែកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) នឹងទទួលយកអនុសាសន៍របស់គណៈកម្មាធិការជាមុន មុនពេលអាចសម្រេចឱ្យមានការប្រើប្រាស់ជាផ្លូវការ៕ ប្រភព៖ Channel News Asia

2

Covid 19,Vaccination.,Asian,Man,Receiving,Coronavirus,Vaccine,Intramuscular,Injection,In