មុននេះបន្តិច! ផ្ទុះការតវ៉ាសុំជួយអន្តរាគមន៍រឿងថ្លៃទឹក-ភ្លើង ថ្លៃឈ្នួលផ្ទះ

រាជធានីភ្នំពេញ៖ ពលរដ្ឋជាច្រើនអ្នកនៅ ផ្សារទូលសង្កែ ឫផ្សារសាំហាន់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បាននាំគ្នាផ្ទុះការតវ៉ា រឿងបិទខ្ទប់ហើយយកថ្លៃទឹកភ្លើងផ្ទះជួលទៀត។ នេះបើតាមការឲ្យដឹងពីការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ឈ្មោះ សឿន នារតី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ។

4

តាមរយៈរូបភាពជាច្រើនសន្លឹក បានបង្ហាញឱ្យឃើញពីប្រជាជនបានប្រមូលផ្ដុំគ្នា ដើម្បីសុំការជួយអន្តរាគន៍ ក្នុងអំឡុងពេលត្រូវបិទខ្ទប់នេះ ដោយពួកគាត់មានបញ្ហាប្រឈមខ្លាំង ចំពោះថវិកាដែលត្រូវចំណាយក្នុងជីវភាពប្រចាំថ្ងៃស្របពេលដែលចំណូលមានការធ្លាក់ចុះ។ យ៉ាងណាមិញជុំវិញបញ្ហានេះ នៅមិនទាន់មានការបកស្រាយពីខាងអាជ្ញាធរនៅឡើយទេ។ ដូច្នេះសូមរង់ចាំការបំភ្លឺពីសំណាក់អាជ្ញាធរចំពោះបញ្ហាមួយនេះ និងការឈានទៅរកដំណោះស្រាយ។ ប្រភពពីៈ សប្បាយញូ

1

2

សូមជម្រាបថា ដោយសារតែជំងឺកូវីដ១៩ ជាជំងឺមួយដែលងាយនឹងឆ្លង ហើយការចម្លងមានសភាពស្រួចស្រាវនោះ ភូមិសាស្ត្រខណ្ឌឬស្សីកែវ មួយចំនួនត្រូវរដ្ឋបាលរាជធានីភ្នំពេញសម្រេចបបិទខ្ទប់ជាបណ្ដោះអាសន្ន ដោយកំណត់ភូមិសាស្ត្រសង្កាត់ទួលសង្កែ១ ជាតំបន់ក្រហម ជាតំបន់ដែលមានការឆ្លងរាលដាលខ្លាំង៕ ប្រភពពីៈ សប្បាយញូ

3