អ្នកក្នុងភូមិសូមប្រយ័ត្ន! អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩៖ ភូមិចំនួន ១០ ដែលមានអ្នកឆ្លងច្រើនជាងគេ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានជូនដំណឹងពីភូមិដែលឆ្លងច្រើនជាងគេមាន៖ ភូមិចំនួន ១០ នៅសង្កាត់ចំនួន ៨ ក្នុងខណ្ឌចំនួន ៦ បន្ទាប់ពីលទ្ធផលប្រកាសនៅព្រឹកមិញ មានអ្នកឆ្លងសរុបចំនួន ៦៧២នាក់ នៅទូទាំងប្រទេស។

ភូមិដែលមានអ្នកឆ្លងច្រើនជាងគេ ត្រូវអាជ្ញាធរប្រកាសឲ្យប្រុងប្រយ័ត្នខ្ពស់ មានដូចខាងក្រោម៖

១-ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

២-ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៣-ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

៤-ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៥-(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

៦-ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

៧-ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៨-ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

៩-ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

១០-ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ

ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ!

សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!

Image_2021 05 05_15 02 25