អាជ្ញាធរខេត្តបាត់ដំបង បើកដំណើរការឡើងវិញនូវភូមិខ្នាចអំពរ ស្រុករុក្ខគិរី

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ បានសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១តទៅ ដែលបានសម្រេចបិទខ្ទប់កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3