ស្នងការរងម្នាក់មានជំងឺប្រចាំកាយ ស្លា.ប់ដោយសារជំងឺកូវីដ-១៩

ខេត្តព្រះវិហារ៖ យោងតាមរបាយការណ៍ធ្វើតេស្តរហ័សរបស់មណ្ឌលសុខភាពទឹកថ្លា ពីវិជ្ជបណ្ឌិត ថាច់ សុគិរីដា បានឲ្យដឹងថា លោកវរសេនីយ៍ឯក ចៅ ស៊ីផល អាយុ ៥៦ឆ្នាំ ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីវេលាម៉ោង ៥.៤៥នាទី នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់លោកស្នងការនគរបាលខេត្តព្រះវិហារ គោរពជូនទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សួស សុខដា ស្នងការនគរបាលខេត្តព្រះវិហារ បានបន្ថែមថា កន្លងមកលោក ចៅ ស៊ីផល នេះ មានជំងឺប្រចាំកាយ(ទឹកនោមផ្អែម និងលើសឈាម បណ្តាលឲ្យស្លា.ប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើតនៅខេត្តសៀមរាប តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣មកម្ល៉េះ នៅពេលស្ថានភាពជំងឺទ្រុឌទ្រោមខ្លាំង ត្រូវបានបងប្អូនបង្កើតបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សពត្រូវបានក្រុមគ្រូពេទ្យត្រៀមយកទៅបូ.ជាតាមបច្ចេកទេសនៅកន្លែងបូជាស.ពអ្នកសា្ល.ប់ដោយជំងឺកូវីដ-១៩៕

Photo_2021 05 05_12 49 30