បិទផ្សារចាស់ និងហាងថតរូប “ល្អពេញចិត្ត” ក្រោយពីរកឃើញអ្នកលក់ថង់ប្លាស្ទិកកើតជំងឺកូវីដ-១៩ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្ដោះអាសន្ន នៅក្នុងផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងហាងថតរូប « ល្អពេញចិត្ត » ខាងត្បូងស្តុបសុខា នៅផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី០៥ ថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ បន្ទាប់ពីមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៤នាក់ ដែលបានរកឃើញកាលពីថ្ងៃទី០៤ម្សិលមិញនេះ មានឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

4

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូលផ្សារចាស់ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ និងហាងថតរូបល្អពេញចិត្ត ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕ ប្រភពពីៈ រដ្ឋបាលខេត្តសៀមរាប

1

3

2