អាជ្ញាធរ សម្រេចផ្អាកក្រុមទី 8B 9B 10B នៃក្រុមហ៊ុន ហ្វាសមេកឃីង ឯ.ក (Fast Making) នៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានសម្រេច ផ្អាកក្រុមទី 8B 9B 10B នៃក្រុមហ៊ុន ហ្វាសមេកឃីង ឯ.ក (Fast Making) ជាបណ្ដោះអាសន្ន ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ហើយកម្មករ កម្មការិនី ក្រុមទី8B 9B 10B នៃក្រុមហ៊ុនខាងលើ ត្រូវសហការចូលរួមជាមួយមន្ត្រីសុខាភិបាល ដើម្បីផ្តល់សំណាករកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោមនេះ៖

1

2

3