មិនមើលប្រយ័ត្នគេពិន័យ! ក្រសួងសុខាភិបាល កំណត់យកខេត្តចំនួន ៣ទៀត ត្រូវពាក់ម៉ាស និងរក្សាគម្លាត

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកំណត់យកខេត្តចំនួន ៣ទៀតៈ គឺខេត្តតាកែវ កំពង់ចាម និងខេត្តកំពង់ស្ពឺ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត ដែលជាភូមិសាស្ត្រមានការឆ្លងរាដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 05_11 31 48