បិទកាស៊ីណូ! ក្រោយអ្នកយកម្ហូបអាហារឲ្យបុគ្គលិកកាស៊ីណូរកឃើញកើតកូវីដ១៩

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនដំណឹងការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មសណ្ឋាគារ កាស៊ីណូ ហ្គោបូ អ៊ីស្ត មានទីតាំងស្ថិតនៅវិថីលំហែព្រះភូមិន្ទ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក សម្រាប់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែមានបុគ្គលិកបម្រើការងារផ្នែកផ្គត់ផ្គង់អាហារជូនបុគ្គលិកសណ្ឋាគារ កាស៊ីណូខាងលើ មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

Image_2021 05 05_10 47 42