អភិបាលស្រុកសាមគ្គីមានជ័យ បាញ់គោ១ក្បាលងា.ប់ អាជ្ញាធរធ្វើរបាយការណ៍ជូនថ្នាក់លើ

ខេត្តកំពង់ឆ្នាំង៖ តាមសេចក្តីបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើកំណត់ហេតុករណីលោកអភិបាលស្រុកសាមគ្គីមានជ័យ បាញ់គោមួយក្បាលងា.ប់ រាយការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីសុំមតិដឹកនាំបន្ត។

ការធ្វើកំណត់ហេតុខាងលើបញ្ជូនទៅក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្តាញសារព័ត៌មានសង្គមជាច្រើន បានចុះផ្សាយពីករណីមានគោងា.ប់០១ក្បាល នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣រសៀល មានករណីគោងា.ប់០១ក្បាល នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ដែលសត្វគោនេះម្ចាស់បានលែង ហើយបានចូលមកស៊ីបេះបោច ក្នុងបរិវេណសាលាស្រុក។ សមត្ថ.កិច្ចបានចុះពិនិត្យ នៅកន្លែងកើតហេតុភ្លាមៗ ឃើញករណីគោងាប់នេះ ដោយត្រូវគ្រាប់កាំភ្លើងចំក្បាល។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ និងការស្រាវជ្រាវធ្វើកោសល្យវិច្ច័យរបស់កម្លាំងសមត្ថ.កិច្ច សត្វគោនេះងា.ប់ដោយសារលោក វន ស៊ីផា អភិបាលស្រុក បានបាញ់សាកកាំភ្លើង ដោយបាញ់បុកដីបណ្តាលឱ្យគ្រាប់ផ្លាតទៅត្រូវ។ ចំពោះអាវុ.ធដែលបា.ញ់សាកនេះ ជាអាវុ.ធដែលមានភារកិច្ចសម្រាប់រក្សាសន្តិសុខ សុវត្ថិភាពសាលាស្រុករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ។ ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់វិធានការពិនិត្យ និងដោះស្រាយជាបឋមមានចំនួន ៤ចំណុច ដូចខាងក្រោម៖

2

១-ចាត់ឱ្យក្រុមការងារធ្វើការស្រាវជ្រាវរកម្ចាស់គោ ហើយបានសម្របសម្រួលផ្តល់ជាសំណងចំនួន ៤លានរៀល។ ព្រមជាមួយនោះ ចាត់ឱ្យក្រុមការងារធ្វើការអប់រំ ណែនាំម្ចាស់គោឱ្យមានការប្រុងប្រយ័ត្នក្នុងការចិញ្ចឹម ថែរក្សាសត្វពាហនៈឱ្យបានត្រឹមត្រូវ ឈប់លែងចោលពាសវាលពាសកាលដើរស៊ី និង បំផ្លាញផលដំណាំរបស់អ្នកដទៃ ក៏ដូចជាសម្បត្តិសាធារណៈ ដែលនាំឱ្យកើតមានទំនាស់ ដោយប្រការណាមួយនិងអាចប៉ះពាល់ការធ្វើចរាចរណ៍ តាមផ្លូវថ្នល់បណ្តាល ឱ្យកើតមានគ្រោះថ្នាក់ផងដែរ។

២-រដ្ឋបាលខេត្ត បានចាត់តាំងកម្លាំងសមត្ថកិច្ចនគរបាលចុះបំពេញកំណត់ហេតុស្របតាមនីតិវិធី និង ដកហូតអាវុធមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្តោះអាសន្ន ។

៣-រដ្ឋបាលខេត្តចាត់តាំងក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត កោះហៅលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ មកសាកសួរផ្ទាល់ និងតម្រូវឱ្យសាមីខ្លួន ធ្វើស្វ័យរបាយការណ៍អំពីហេតុការណ៍ ដែលខ្លួនបានប្រព្រឹត្តផងដែរ។ ទន្ទឹមនោះ រដ្ឋបាលខេត្តបានស្តីបន្ទោសអប់រំណែនាំឱ្យសាមីខ្លួនដឹងពីកំហុស និងទទួលយកការកែប្រែកំហុសរបស់ខ្លួនស្របតាមចំណុចខ្លះក្នុងមាត្រា៤០ និង៤១ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

៤-រដ្ឋបាលខេត្តបានរៀបចំធ្វើកំណត់ហេតុរាយការណ៍ គោរពជូនក្រសួងមហាផ្ទៃ និងដើម្បីគោរពសុំមតិដឹកនាំបន្ត៕

3

4

2

1