រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ១២នាក់ និងម្នាក់មកពីខេត្តព្រះសីហនុ

ខេត្តកំពង់ធំ៖ តាមប្រកាសព័ត៌មានរបស់រដ្ឋបាលកំពង់ធំ បានការរកឃើញមនុស្សចំនួន ១២នាក់បន្ថែមទៀត នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដែលបានឆ្លងជំងឺកូវីដ-១៩ នៅស្រុកស្ទោង និងស្រុកបារាយណ៍ក្នុងនោះ ១១នាក់ ពាក់ព័ន្ធភូមិលាបទង និងម្នាក់មកពីខេត្តព្រះសីហនុ ដែលមានរាយដូចខាងក្រោម៖

1

2

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម