ចិនទៀត! គេបញ្ឈប់ពីការងារ មិនបើកលុយអោយ ថែមទាំងត្រូវគេចា.ក់ជាច្រើនកាំបិតទៀត

ខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលស្រុកកែវសីមា បានឃាត់ខ្លួនជនជាតិចិនម្នាក់ នៅក្រុមហ៊ុនរុងឈីងសិក្សាពីរ៉ែមាស ដែលបង្កជម្លោះរហូតឈានដល់ ប្រើកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះដែលជាជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួស។ ហេតុការណ៍នេះ កើតឡើងក្នុងក្រុមហ៊ុន រុងឈីង សិក្សារ៉ែមាស នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

1

សមត្ថកិច្ច បានឱ្យដឹងថា ជម្លោះហិង្សានោះបណ្តាលឱ្យជនរងគ្រោះឈ្មោះ យាន សៃសៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ជាកម្មករ រងរបួសកំភួន ជើងស្តាំចំនួន ៣កន្លែង និងរបួសចុងភ្លៅ ១កន្លែងទៀត។ ចំណែកជនសង្ស័យ ឈ្មោះ ជ័ង សូស៊ីង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន ជាមេការក្រុមហ៊ុនខាងលើ។ វត្ថុតាងដែលដកហូត បានកូនកាំបិតចិតបន្លែ ១ដើម។

2

ការទាស់សម្តីគ្នាផ្តើមចេញ ពីជនសង្ស័យមិនបើកប្រាក់ខែឱ្យជនរងគ្រោះ និងម៉្យាងទៀតជនរងគ្រោះ ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារពីកម្មករក្រុមហ៊ុនទៀតផង ទើបកើតករណីនេះឡើង។ ក្រោយកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ ប្រភពពីៈ ហ្វេសប៊ុក

3