រមាស់ដៃ! បង្ហោះព័ត៌មានមិនពិតតាមហ្វេសប៊ុក ប៊ិះជាប់ទ្រុង

ខេត្តបន្ទាយមានជ័យ៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ចាត់អោយលោកឧត្តមសេនីយ៍ត្រី នូ ជី វ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំជំនាញខេត្ត និងជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ប្រតិបត្តិការផ្ទាល់ដោយលោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវបន្ទាន់ នៅថ្ងៃទី០៣/០៥/២០២១ ម៉ោង១៧:៣០នាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ឡិនជី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

3

រួមជាមួយវត្ថុតាងទូរស័ព្ទ ០១គ្រឿង នៅចំណុចភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ពាក់ព័ន្ធនឹងករណីបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃទី០៣/០៥/២០២១ ម៉ោង១៥:២៦នាទី អាខោនឈ្មោះ ជី ៚ មានខ្លឹមសារថា «សូមជូនជាដំណឹង សូមប្រយ័ត្នបុរសម្នាក់នេះ បានរត់ចេញពីស្វាយហើយ ត្រូវបានគេមើលឃើញនៅចំណុចឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ »។

4

5

តាមការសាកសួរសាមីខ្លួនបានព័ត៌មាន ពីអ្នករត់ម៉ូតូឌុបតៗគ្នាថាមានអ្នកកើតកូវីដ បានរត់មកដល់ភ្នំតូច លឺដូច្នេះខ្លួនក៏បានបង្ហោះព័ត៌មាននេះ ភ្ជាប់ជាមួយរូបថតអ្នកកើតកូវីដតែម្តង ក្រោយមកបានប្រហែលជា២០នាទី ខ្លួនក៏បានលុបចេញ ហើយសុំទោសទទួលនូវព័ត៌មានមិនច្បាស់។

6

7

សូមបញ្ជាក់ថា អ្នកកើតកូវីដ កំពុងគ្រូពេទ្យបានទៅព្យាបាល មិនដូចព័ត៌មានចុះក្នុងហ្វេសប៊ុកទេ។ ដោយបានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៅថ្ងៃទី០៤/០៥/២០២១ សាមីខ្លួនបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន តាមអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន ហើយអាណាព្យាបាលបានធានាយកទៅលំនៅដ្ឋានវិញ៕ ប្រភពពីៈ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

8

1