ជិះម៉ូតូលក់ម្ហូបតាមភូមិរាល់ថ្ងៃ ឥឡូវកើតកូវីដស្លា.ប់បាត់

ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានជូនដំណឹងពីបុរសជនជាតិខ្មែរ ម្នាក់ ឈ្មោះ សោម ស៊ីណាត អាយុ ៤៥ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានស្លា.ប់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

3

4