ពេទ្យឯកជនចំនួន ៣ មានសិទ្ធិទទួលការពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ពីក្រសួងសុខាភិបាល

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ចំនួន ០៣ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ មានរាយនាមដូចខាងក្រោម៖

១-មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២អា ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ

២-មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ផ្ទះលេខ៨៨៨ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

៣-មន្ទីរពេទ្យពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តី ជូនដំណឹងដូចខាងក្រោម៖

Photo_2021 05 04_19 43 10