មិចអញ្ចេះ! ឥណ្ឌាពិចារណាវ៉ាក់សាំងអាមេរិក តែទទួលយកវ៉ាក់សាំងរុស្ស៊ី

ឥណ្ឌា៖ ឥណ្ឌាគឺជាប្រទេសដែលមានសមត្ថភាពផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក តែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានត្រឹមតែ ៩.៥ ភាគរយ នៃប្រជាជនរបស់ខ្លួនដែលមានចំនួន ១,៣៥ពាន់លាននាក់ នេះយោងតាមទិន្នន័យនៃកម្មវិធីCo-Winរបស់រដ្ឋាភិបាលឥណ្ឌា។

Co Win

ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍បានទទួលវ៉ាក់សាំង Sputnik V ចំនួន ១៥០,០០០ដូស រដ្ឋាភិបាលបាននិយាយថា“ វ៉ាក់សាំងរាប់លានដូស” នឹងមកដល់ពេលខាងមុខ។

Sputnik V

Pfizer (PFE.N) បាននិយាយកាលពីថ្ងៃច័ន្ទថាខ្លួនកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌាដែលកំពុងស្វែងរក“ ការតជាបន្ទាន់” សម្រាប់វ៉ាក់សាំងរបស់ខ្លួន។ យកប្រតិបត្តិ Albert Bourla របស់ក្រុមហ៊ុន Pfizer មានប្រសាសន៍ថា“ ជាអកុសលវ៉ាក់សាំងរបស់យើងមិនត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌានោះទេ ទោះបីពាក្យស្នើសុំរបស់យើងត្រូវបានដាក់ស្នើកាលពីប៉ុន្មានខែមុនក៏ដោយ។

Virus Outbreak Pfizer Vaccine Trump

បច្ចុប្បន្ននេះយើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌាឲ្យមានការអនុម័តជាផ្លូវការមួយ ដើម្បីអាចឱ្យវ៉ាក់សាំង Pfizer-BioNTech អាចយកទៅចាក់ជូនប្រជាជនឥណ្ឌាបាន ។

FILE PHOTO: Vial And Sryinge Are Seen In Front Of Displayed Pfizer Logo

Pfizer គឺជាក្រុមហ៊ុនដំបូងគេដែលស្វែងរកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាកាលពីចុងឆ្នាំមុន។ ហើយបានដកពាក្យស្នើសុំរបស់ខ្លួនវិញកាលពីខែកុម្ភៈ បន្ទាប់ពីអ្នកត្រួតពិនិត្យខាងឱសថស្នើសុំឲ្យមានការចាក់សាកល្បងសិនដើម្បីសិក្សាពីសុត្ថិភាពមុនពេលធ្វើការអនុញ្ញាតឲ្យប្រើក្នុងប្រទេស។ ខណៈដែលក្រុមហ៊ុន Pfizer អះអាងប្រាប់ឥណ្ឌាថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ខ្លួន ពុំមានអ្វីគួរឲ្យបារម្ភផ្នែកសុវត្ថិភាពឡើយ។

IndiaInject_1

IndiaInject_2

IndiaInject_3