អាជ្ញាធរ រកឃើញករណីម្តាយក្មេកឆ្លងជំងឺកូវីដ-១៩ពីកូនប្រសារ នៅស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១នាក់ នៅក្នុងសហគមន៍ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្នុងខេត្តត្បូងឃ្មុំ។

អ្នកជំងឺកូវីដ-១៩ ដែលទើបរកឃើញថ្មីនេះ មានឈ្មោះ ហួន ផល្គុន ភេទស្រី អាយុ ៦៣ ឆ្នាំ ត្រូវជាម្តាយក្មេករបស់ ឈ្មោះ សុខ ម៉េងហ៊ាង ដែលវិជ្ជមានកូវីដ-១៩ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែក៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1