បុរសម្នាក់ចេញពីតំបន់ក្រហមភ្នំពេញទៅស្វាយរៀង រកឃើញមានវិជ្ជមានកូវីដ-១៩ និងបានប៉ះពាល់ផ្ទាល់ ១១នាក់បន្ថែមទៀត

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ម្នាក់ ឈ្មោះ ឆិន ឆុង ភេទប្រុស អាយុ ២៩ឆ្នាំ ដែលមានទីកន្លែងកំណើតនៅភូមិមហាសួន ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលទើបវិលត្រលប់មកពីតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបានប៉ះពាល់ដោយផ្ទាល់ជាមួយមនុស្សចំនួន ១១នាក់ (ស្រី ៨នាក់)៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 04_18 32 05

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម